ខេត្តត្បូងឃ្មុំ៖ ហេតុការណ៍ដ៏ដែលអោយផ្ញាក់ផ្អើលមួយបណ្ដាលឲ្យបុរសម្នាក់ធ្លាយខួរស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរបួសស្រាល បន្ទាប់ពីគាត់បានយកថ្មពិលលាយគ្នាជាមួយធ្យូង«ធ្យូងដើមព្រាល» បានយកទៅកិនលាយគ្នា បណ្តាល អោយប្រតិកម្មផ្ទុះឆេះ បែកត្បាល់ថ្ម ជាបំណែកៗ តូច ធំ ខ្ទាតត្រូវចំចិញ្ចើមធ្លាយខួរស្លាប់។
ហេតុការណ៏នេះបានកើតឡើងកាលវេលាម៉ោងជិត១៣:00 ថ្ងៃទី០៦មករា២០១៦ នៅភូមិ កន្សោមសត្វ ឃុំកក់ ស្រុក ពញ្ញារក្រែង ខេត្ត ត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលបានស្លាប់នោះមានឈ្មោះ ឆាន យ៉ាត ភេទប្រុស អាយុ៥៧ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ និងមានប្រពន្ធឈ្មោះហ៊ូ សឺ អាយុ៥៥ឆ្នាំ របួសរបួសស្រាល។ ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់តែងតែ ប្រមូលថ្មពិលចាស់ៗរក្សាទុក ទើបថ្ងៃនេះគាត់បាន យកធ្យូង និង ថ្មពិលនោះ មកកិនលាយបញ្ជូលគ្នា ដោយប្រើត្បាល់ថ្មកិនម្សៅ ស្រាប់តែមិនដឹងជាយ៉ាងម៉េចបានបណ្តាល អោយឆេះផ្ទុះ ឡើងតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យកន្លែងកើតហេតុ និងធ្វើការសាកសួរជនរងគ្រោះបន្តអំពីហេតុការណ៌នៃការគ្រោះថ្នាក់នេះ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅបូជាតាមប្រពៃណី។
- Now Trending:
- Fatebuntur Stoici haec omni...
General
- Đá gà cựa sắt 2016|da ga cua sat 2016|da ga cua sat viet nam 2016|
- ថ្នាំបន្សាបពឺសពេលពស់ចឹកងាយស្រួលរកគឺមាន៣ប្រភេទ
- Cambodia Dangerous
- Now i want to show you about how to make a paper airplane
- New York
- Cambodia Kindom Of Wonder|cambodia tourism
- មតិមហាជន និង វិទ្យុ ABC 107.50បានធ្វើរិះគន់យ៉ាងធ្ងន់ទៅលើអំពើដ៏ថោកទាបរបស់លោកអនុប្រធាន កឹមសុខា
- Kem Sokha Today-រឿងអាស្រូវរបស់លោក កឹម សុខាជាមួយស្រីស្នេហ៌ម្នាក់ឈ្មោះfacebook (Mon Srey ហៅ អាមុំ )
- ប្រតិកម្មថ្មពិលដែលផ្សំដោយខ្លួនឯង ផ្ទុះបណ្ដាលឲ្យធ្លាយខួរស្លាប់ភ្លាមៗ
- សម្តេច ហ៊ុន សែន បញ្ចុះតម្លៃ ពី ៦០០០០រៀល មក ២៥០០០រៀល សំរាប់ការធ្វើប័ណ្ណបើកបរម៉ូតូ
© 2013 Khmer Event News
. Powered by