(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបញ្ចុះតម្លៃពី៦ម៉ឺនរៀល មកនៅត្រឹមតែ ២៥០០០រៀលប៉ុណ្ណោះសំរាប់ការធ្វើប័ណ្ណបើកបរម៉ូតូ ហើយសម្តេចបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់នាំគ្នាទៅធ្វើប័ណ្ណបើកបរ(ពាក់មី)ម៉ូតូ និងប្រកាសបន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ តាមធម្មតា។
លោកនាយករដ្ឋមន្រ្តី បានប្រកាសដូច្នេះក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មី ៥មករា ជាប់សាលា Techno កាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ។
ការសំរេចរបស់លោកនាយករដ្ឋមន្រ្តីបានធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើន បានសម្តែងការមិនពេញចិត្ត និងស្នើសម្តេចតាមទំព័រ Facebook របស់សម្តេច ឲ្យផ្តល់ការអនុគ្រោះទៅលើការធ្វើប័ណ្ណបើកបរម៉ូតូ ដែលមានតម្លៃថ្លៃអោយមកតំលៃសមរម្យដែលប្រជាពលរដ្ឋអាចទទួលយកបាន។
សម្តេច ក៏បានប្រកាសផងដែរថា ការធ្វើប័ណ្ណបើកបរម៉ូតូពីមុន ដែលមានតម្លៃ ៧៤០០០រៀល បូករួមទាំងពិនិត្យសុខភាពនោះ ពេលនេះបញ្ចុះមកនៅត្រឹម ២៥០០០រៀល ហើយ មិនតម្រូវឲ្យមានការប្រឡង ឬពិនិត្យសុខភាពនោះឡើយ។
សម្តេចតេជោ ក៏បានប្រកាសផងដែរថា សម្រាប់អ្នកបន្តប័ណ្ណបើកបរម៉ូតូ យកតម្លៃត្រឹម ២០០០០ រៀលតែប៉ុណ្ណោះ៕
- Now Trending:
- Fatebuntur Stoici haec omni...
General
© 2013 Khmer Event News
. Powered by