ឡាន​ និង​ម៉ូតូ ចំនួន ៧៥១៩ គ្រឿង ត្រូវបាន​ប៉ូលិស ធ្វើការ​ឃាត់ នៅ​ថ្ងៃទី​១ មករា​ ២០១៦ ក្នុងការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី

Unknown  |  at  2:27 AM  |   | 

លទ្ធផល​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោកថ្មី នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ប៉ូលិស​ចរាចរណ៍ នៅ​ទូទាំងប្រទេស បាន​ផាកពិន័យ​យានយន្ត​(ឡាន និងម៉ូតូ)សរុប​ចំនួន ៧៥១៩ គ្រឿង​។ ក្នុងនោះ ប៉ូលិស​បាន​អប់រំ ចំនួន ៤៥៤៣ គ្រឿង និង​ពិន័យ​យានយន្ត ចំនួន ២៩២៥ គ្រឿង​។ នៅ​ភ្នំពេញ មាន​យានយន្ត​ដែល​ល្មើសច្បាប់​ច្រើនជាងគេ រហូតដល់​ជាង ៦០០ គ្រឿង​។ នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​ខាង​ចរាចរណ៍​សណ្តាប់ធ្នាប់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន បាន​កត់សម្គាល់ថា យានយន្ត​ដែល​ល្មើសច្បាប់ ហើយ​ត្រូវ​ប៉ូលិស​ឃាត់​អប់រំ និង​ផាកពិន័យ មានការ​កើនឡើង ៧ ដង ក្នុង​មួយថ្ងៃ​។ ពោលគឺ​តាមច្បាប់​ចាស់ នៅ​ទូទាំងប្រទេស ប៉ូលិស​បាន​ឃាត់​ត្រឹមតែ ១០០០ គ្រឿង តែ​ពេល​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី កាលពី​ថ្ងៃទី​១​មករា ២០១៦ គឺ​ប៉ូលិស​រកឃើញ​យានយន្ត​ល្មើស​ដល់​ទៅ ៧៥១៩ គ្រឿង​។​









About the Author

This site is online share relate with beautiful girl.

General

Blogger Template. Powered by Blogger.